Sunday, January 8, 2017

06. ព្រះរាជពិធីច្រត់ព្រះន័ង្គល THE ROYAL PLOUGHING CEREMONY



Cambodia is a country that has a lot of ceremonies. Three types of ceremony are held: Religious, National and Royal.
The Ploughing cremony is one of the royal ceremonies. This major festival is held once a year at the beginning of the wet season during May. In the middle of the Khmer month of Pisak. At this important time, the King expresses his ideas about the development of the country. The festival is celebrated over four days, but the final day is the most important.

05. ការថែរក្សារកេតនភ័ណ្ឌជាតិ LOOKING AFTER NATIONAL TREASURES



Cambodia is a country which has a lot of temples built by the kings in the ancient time. These temples have become out of world architectures in the world. We, Cambodia, have to look after what our ancient people handed down.

04. បេតិកភណ្ឌពិភពលោក WORLD HERITAGE



All countries around the world always wish to become the members of the Region, Trade Blocks or others World Organizations in order to develop their own country. Besides, Cambodia is a country which has a lot of temples and many beautiful places. The royal government of Cambodia has tried all the best to integrate itself to become those members.

03. សារៈប្រយោជន៍នៃប្រាសាទព្រះវិហារ ADVANTAGES OF PREAH VIHEA TEMPLE



Prasat Preah Vihea is a sacred shrine which is located on the high and smooth plateau along the Dang Rek mountain about 625 meters in Preah Vihea province. The atmosphere around this temple is cool, smoggy, temperate and perfect landscapes. This temple decorated with many styles. Recently, we had introduced Preah Vihea into the world Heritage which prepared by UNESCO on 7th July 2008, it gives us some important benefits.

02. ប្រាសាទព្រះវិហារ PREAH VIHEA TEMPLE



Cambodia has a lot of ancient temples in most provinces. Among those, Prasat Preah Vihea is a sacred shrine which is located on the very high and smooth plateau along the Dang Rek Mountain in Preah Vihea province. This shrine first built by the King Yasa Varaman in 9th century. All forms of this temple are the basic of Khmer Arts include planning, building drafts, ad other sculptures. On the sculptures we can only see Khmer Script and Sanskrit. These evidences clearly verified that “Preah Vihea” belonging to Cambodia.

01. ជំងឺផ្តាសាយជ្រូក Swine Flu A, H1N1



People in the world have been facing a lot of problems. Health problems are the most concerning problem amongst those. Recently, some parts of the world have been threatened by Swine flu A, H1N1.
Influenza A, H1N1 is a respiratory disease which has been discovered in Mexico. As a result, some Mexico people were killed, others are contraction this virus and some affected parts of United States, Europe, and Asia have also shown mild symptoms of Swine flu and are being tested.

Thursday, December 29, 2016

ប្រធាន៖ “ ភក្តី​ភាព​ គឺ​ជា គុណ​ធម៌​ ដ៏​ប្រពៃ​ដែល​អាច​ញុំាង​គ្រួសារ និង ជាតិ ឲ្យ មាន​ការ​អភិវឌ្ឍន៍​បាន”។ ចូរ​ពន្យល់​ដោយ​លើក​ឧទាហរណ៍ បញ្ជាក់ ក្នុង​សង្គម​ ក្នុង​ប្រវត្តិ​សាស្ត្រ​និង​ក្នុង​អក្សរ​សិល្ប៍​ដែល​បាន​សិក្សា​រួច​មក​បញ្ជាក់។





ក្នុងការរស់នៅរបស់មនុស្សទោះក្នុងគ្រួសារក្តី ក្នុងសង្គមក្តី ទាមទារឲ្យសមាជិកម្នាក់ៗ នៃគ្រួសារ ឬ​សង្គម​នោះ មាន​ភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក មិនមានចិត្តងាករេ ផិតក្បត់ កេងប្រវញ្ច័ពីគ្នា ដើម្បី​​ប្រ​យោជន៍​​ផ្ទាល់​ខ្លួន ទើប​គ្រួសារនោះ ឬសង្គមនោះ អាចមានសុភមង្គល និង អភិវិឌ្ឍជឿនលឿន​បាន។ អាស្រ័យ​ហេតុនេះ ទើបមាន ទស្សនៈមួយពោលថា​ “ភក្តីភាពគឺជា គុណ​ធម៌​ដ៏​ប្រពៃ​ដែល​អាច​ញុំាង​គ្រួសារ និងជាតិ ឲ្យមានការអភិវឌ្ឍបាន”។ តើមាន​អំណះអំណាងណាខ្លះទើបគេហ៊ានពោល​ដូច​នេះ?


ប្រធាន៖ មតិ​មួយ​ពោល​ថា “សច្ចា​ប្រណិ​ធាន​ របស់​មនុស្ស​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រ​ព្រឹត្ត ​សុច្ច​រិត​​ និង​ មាន​ ភក្តី​ភាព ”​។ តើ​អ្នក​យល់​ដូច​ម្តេច? ​ចូរ​ពិភា​ក្សា​ព្រម ទាំង​លើក​ឧទាហរ​ណ៍​មក​បញ្ជាក់​ផង។




 ដោយសារវិទ្យាសាស្ត្ររីកចម្រើនជំនឿលើកម្លាំងអរូបីក៏ត្រូវថយចុះ។ ទោះបីជាយ៉ាងនេះក៏ ដោយក៏ប្រ​ជា​ជន​ខ្មែរ​នៅ​តែ​មាន​ផ្នត់​គំនិតជឿការស្បថស្បែ ចំពោះវត្ថុសក្តិសិទ្ធិ ព្រោះអាច ជួយឲ្យមនុស្ស​ប្រព្រឹត្ត​នូវ​អំពើ​សុច្ចរិត និង យុត្តិធម៌។ អាស្រ័យហេតុដូច្នេះហើយទើបលេច ចេញនូវមតិមួយពោលថា “ការ​សច្ចា​ប្រណិ​ធាន​របស់​មនុស្ស​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត សុច្ចរិត​ និង ​មានភក្តីភាព”។ តើ​មតិ​ខាង​លើ​នេះ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​?


ប្រធាន៖ គេថា “ពូហំ មានទោសជាប់គុកបណ្តាលមកពី បញ្ហាគ្រួសារ ”។ តើអ្នកយល់យ៉ាងណាចូរពិភាក្សា?


 តាមរយៈការសិក្សារឿងថៅកែចិត្តចោរ ដែលជាស្នាដៃអក្សរសិល្ប៍ទំនើប របស់លោក អ៊ំ ឈឺន និង ពៅ យូ​ឡេង បានបង្ហាញឲ្យឃើញពីភាពលំបាកវេទនារបស់តួអង្គ ហំ ដែលត្រូវ​ទទួល​បន្ទុក​រ៉ាប់រង​ក្រុម​គ្រួ សារ​។ អាស្រ័យ​ហេតុ​នេះហើយទើបធ្វើឲ្យ ហំ ហ៊ានប្រព្រឹត្ត អំពើ​ទុច្ចរិត​ដើម្បី​ចិញ្ចឹម​គ្រួសារ​រហូត​ត្រូវមាន​ទោស​ជាប់​គុក។ ការជាប់គុករបស់ពូ ហំ ធ្វើ ឲ្យលេចចេញជាទស្សនៈមួយថា “ពូហំមាន​ទោស​ជាប់​គុក​បណ្តាល​មក​ពីបញ្ហាគ្រួសារ” តើមតិនេះត្រឹមត្រូវដែររឺទេ?



ប្រធាន៖ មតិខ្លះថា​ “ការ​បញ្ចប់​រឿង​ ទុំទាវ ​រឿង ភូមិ​តិ​រច្ឆាន ​និង រឿង​ ថៅ​កែ​ចិត្ត​ចោរ ដោយ​ឲ្យ​តួ​អង្គ​ស្លាប់ បរា​ជ័យ អ្នក​ស្រលាញ់​យុត្តិ​ធម៌ ត្រូវ​ចាញ់ ជា​ការ​បញ្ចប់​រឿង​​មិន​ល្អ​​សោះ​ព្រោះ​ធ្វើ​ឲ្យមនុស្ស​ភ័យ​ខ្លាច”​។​តើ​អ្នក​យល់​យ៉ាង​ណា​?

​រឿង​ ទុំទាវ ភូមិ​តិ​រច្ឆាន ​និង រឿង​ ថៅ​កែ​ចិត្ត​ចោរ


ក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍ រឿងទុំទាវ ជាប្រលោមលោកបុរាណ ភូមិតិរិច្ឆាន បែបតថ​និយម​ប្រវត្តិសាស្រ្ត និង រឿងល្ខោនប្រឌិតថៅកែចិត្តចោរ រូចមកហើយ យើង​ឃើញ​មាន​ទស្សនៈ​ខ្លះ​បាន​ឲ្យតម្លៃ​ថា “ការបញ្ចប់រឿងទុំទាវ រឿងភូមតិតិរច្ឆាន និង រឿថៅកែចិត្តចោរ ដោយឲ្យតួអង្គស្លាប់ បរាជ័យ អ្នក​ស្រលាញ់​យុត្តិធម៌​​ត្រូវចាញ់ ជាការបញ្ចប់រឿងមិនល្អសោះព្រោះធ្វើឲ្យមនុស្សភ័យខ្លាច”។ តើទស្សនៈ​ខាង​លើ​នេះ ត្រឹម ត្រូវដែរឬទេ?

ប្រធាន៖ តាមទស្សនៈទំនួលខុសត្រូវមួយបានចែងថា “ការលះបង់​វិចារណៈ ​គឺ​ជា​ការ​បង្កើត​ វិប្បដិសារី ”។ ​ ចូរបកស្រាយដោយ​លើក​ឧទាហរណ៍​ក្នុង​សង្គម​រឿង​ថៅ​កែ​ចិត្ត​ចោរ រឿងផ្កាស្រពោន និងរឿងទុំទាវ មកបញ្ជាក់ផង។​




ដោយផ្អែកទៅតាមទស្សនៈវិទូមួយរូប បាននិយាយថាការកើតមកជាមនុស្សមិន ពិបាក​ជាង​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​​ជាមនុស្សឡើយ ព្រោះថាការធ្វើខ្លួនឲ្យក្លាយជាមនុស្ស ចាំបាច់ ប្រកាន់ខ្ជាប់នួវវិចារណៈ ដើម្បី​ជា​ការ​ឆ្លុះ​បញ្ចាំង​ពីអំពើរបស់ខ្លួនឲ្យស្ថិតក្នុងផ្លូវ សីលធម៌ ជា​និច្ចចៀស​វាង​ភាព​សោក​ស្តាយ​នៃ​ទង្វើ​នោះ​នា​ពេល​អនាគត។ ដោយបានមើលឃើញ ពីតម្លៃនៃមនុស្សបែបនេះ ហើយ​ទើបតាមទស្សនៈទំនួល​ខុស​ត្រូវ​មួយ​បាន​ពោលថា “ការលះបង់វិចារណៈ គឺជាការបង្កើតវិប្បដិសារី” តើទស្សនៈខាងលើនេះ មានអត្ថន័យ យ៉ាងណាខ្លះ?

ប្រធាន៖ មតិខ្លះថា“ ការតស៊ូរ របស់ពួកកម្មករក្នុងចលនា រឿង​ ថៅកែចិត្ត​ចោរ ជា​ការ​តស៊ូ​ដើម្បី​យុត្តិ​ធម៌​ដែល​ជា​ទិស​ដៅ​មួយ​ក្នុង​​ ការ​អភិវឌ្ឍន៍”​ ។​ ចូរបង្ហាញ។

  
​​វណ្ណកម្មអក្សសិល៍្ប រឿងថៅកែចិត្តចោរគឺជា ប្រភេទរឿងល្ខោនប្រឌិតមួយ ដែលនិពន្ធ ដោយ លោក​ពៅ​យូ​ឡេង និងលោកអ៊ុំឈឹន។ រឿងនេះបានប្រឌិតឡើងនៅ ទីក្រុង ភ្នំពេញនាសម័យសង្គមរាស្រ្តនិយម។ ចលនា​​នៃ​រឿងបានបង្ហាញអំពីការតស៊ូរស់នៅ របស់កម្មករឡានដែលការតស៊ូនោះ បើ​តាម​មជ្ឈ​ដ្ឋាន​អ្នក​វិភាគ​ខ្លះបានទទួលស្គាល់ “ការ​តស៊ូ​របស់ពួកកម្មករក្នុងរឿងខាងលើ​ជា​ការតស៊ូដើម្បី​យុត្តិធម៌​ដែល​ជា​គោល​​ដៅ​មួយ ក្នុងការអភិវឌ្ឍ”។ តើមានហេតុផលណាខ្លះបានជាគេហ៊ានអះអាងដូចនេះ? ហើយវា​បង្កប់ អត្ថ​ន័យ​ដូចម្តេច?

ប្រធាន៖ តាមរយៈស្នាដៃរឿងថៅកែចិត្តចោរហេតុអ្វីផានីត ពោលថា “ក្បួន ​ដែល​ បង្រៀន ​ខ្ញុំនៅសាលាទាំងប៉ុន្មានយកមកប្រើក្នុងជីវិតនេះមិនត្រូវ​​សោះ”​។ ចូរ​បក​ស្រាយ។


វណ្ណកម្មអក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ រឿងថៅកែចិត្តចោរ ដែលនិពន្ធដោយ សហនិពន្ធពីររូប​ គឺលោកអ៊ុំឈឺន និង លោកពៅយូរឡេង បានលាតត្រដាងបញ្ហា នៅ​ក្នុង​សង្គម​ខ្មែរ​ដែល​ពោរ​ពេញ​ទៅ​ដោយ អំពើ​ពុករលួយ ស៊ីសំណូកសូកប៉ាន់ កេងប្រវញ្ច័ជញ្ជក់ឈាម ពី​អ្នក​មាន​អំណាច​ឃុប​ឃិត​ជា​មួយ​អ្នក​នាយទុន ទៅលើ​អ្នកក្រ អ្នកទន់ខ្សោយ។ដោយមើលឃើញពីបញ្ហាអសកម្មទាំងនេះហើយ ទើប​ផា​នីត​ជាតួអង្គ ដែលតំណាងអោយបញ្ញាវន័្តខ្មែរមួយរូបបញ្ចេញទស្សនៈក្នុងន័យរិៈគន់ថា “ក្បួនដែល បង្រៀន ខ្ញុំ​នៅ​សាលាទាំងប៉ុន្មានយកមកប្រើក្នុងជីវិតនេះមិនត្រូវសោះ” ។ តើទស្សនៈខាងលើមាន ន័យយ៉ាងណា? ហេតុអ្វីបានជាផានីតពោលដូចនេះ?

គេនិយាយថា “សម្បតិ្តវប្បធម៌ខ្មែរ​ ពុំគ្រាន់តែជា បេ​តិ​ក​ភណ្ឌ​ របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ​តែក៏ជាបេតិកភណ្ឌរបស់ ពិភព​​​លោក ​ទាំង​មូល​ទៀត​ផង”។ ចូរ​ពន្យល់​អោយ​បាន​ក្បោះក្បាយ។



ជាតិខ្មែរមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើសកលលោក ត្រង់ខ្មែរមានសម្បតិ្តវប្បធម៌ច្រើនសំបូរ បែប​ពាស​ពេញ​ផ្ទៃ​ប្រទេសវាជាមរតកដ៏មានតំលៃពុំអាចកាត់ថ្លៃបាន នៃជនជាតិខ្មែរ និង មនុស្សជាតិទាំងសកល។ ក្នុង​ន័យ​ខាង​លើនេះមានទស្សនៈមួយលើកឡើងថា “សម្បតិ្តវប្បធម៌ខ្មែរ​ ពុំ​គ្រាន់​តែជា​បេតិកភណ្ឌ​របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ​តែ​ក៏ជាបេតិកភណ្ឌ របស់ពិភព​លោកទាំងមូលទៀតផង”។ តើទស្សនៈ​ខាង​លើ​នេះ​មាន​​អត្ថ​ន័យ​ដូចម្តេច?

Wednesday, December 28, 2016

ប្រធាន: អ្នកខ្លះថា "ស្រ្តី សូម្បីតែ បង្វិល កន្ទុយចង្រ្កាន ក៏មិនបានជុំផង" ឯអ្នកខ្លះទៀតថា "ស្រ្តីគឺជា នារីរតនៈ " ។ តើអ្នកយល់ឃើញយ៉ាងណាចំពោះការយល់ឃើញទាំង 2 ខាងលើនេះ។ ចូរពិភាក្សា។

 



នៅបុរាណសម័យបុព្វបុរសខ្មែរនិយមប្រកាន់យករបបគ្រប់គ្រងសង្គម តាមបែប មាតា បិតា ធិបតេយ្យ​ ដោយ​និយមលើកតំកើង​តំកលតំលៃស្រ្តីជាធំ។ ប៉ុន្តែលុះចំណេរកាល ក្រោយ​មក​គេ​ត្រលប់​បែរ​ប្រែ​ជា​ប្រទះ​ឃើញ​មានការមើលស្រាលដោយបន្តុះបង្អាប់បន្ថោកតំលៃរបស់ស្រ្តីទៅវិញ។ វិភាគ​ទាក់​ទង​ទៅ​នឹង​គុណ​តំលៃ​នៃ​ស្រ្តីភេទខាងលើ ធ្វើអោយមាន ទស្សនៈពីរយល់ឃើញបដិបក្ខនឹងគ្នាដោយអ្នកខ្លះថា “ស្រ្តី​សូម្បី​តែ​បង្វិល​កន្ទុយចង្រ្កានក៏ មិនបានជុំផង” តែអ្នកខ្លះទៀតថា “ស្រ្តីគឺជានារីរតនៈ” ។ តើមតិទាំងពីរ​ខាង​លើ នេះ​មតិ​មួយ​ណាសមហេតុសមផលជាង?