![]() |
រឿង ទុំទាវ ភូមិតិរច្ឆាន និង រឿង ថៅកែចិត្តចោរ |
ក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍ រឿងទុំទាវ ជាប្រលោមលោកបុរាណ ភូមិតិរិច្ឆាន បែបតថនិយមប្រវត្តិសាស្រ្ត និង រឿងល្ខោនប្រឌិតថៅកែចិត្តចោរ រូចមកហើយ យើងឃើញមានទស្សនៈខ្លះបានឲ្យតម្លៃថា “ការបញ្ចប់រឿងទុំទាវ រឿងភូមតិតិរច្ឆាន និង រឿថៅកែចិត្តចោរ ដោយឲ្យតួអង្គស្លាប់ បរាជ័យ អ្នកស្រលាញ់យុត្តិធម៌ត្រូវចាញ់ ជាការបញ្ចប់រឿងមិនល្អសោះព្រោះធ្វើឲ្យមនុស្សភ័យខ្លាច”។ តើទស្សនៈខាងលើនេះ ត្រឹម ត្រូវដែរឬទេ?
ដើម្បីជាជំហ៊ានក្នុងការបកស្រាយយើងគួរយល់ន័យនៃពាក្យ “យុត្តិធម៌” ជាមុន សិន។ យុត្តិធម៌មានន័យថាជាភាពត្រឹមត្រូវល្អបរិសុទ្ធ និងគ្មានលំអៀង។ ទស្សនៈរបស់ ប្រធានចង់បង្ហាញថាការបញ្ចប់រឿងទុំទាវ ភូមិតិរច្ឆាន និងរឿងថៅកែចិត្តចោរ គឺជា កាបញ្ចប់ក្នុងលក្ខណៈមិនល្អ ព្រោះវាជាការធ្វើឲ្យមនុស្សមានអារម្មណ៍ភិតភ័យ រៀង រអា ទៅវិញ។
ក្នុងការបញ្ចប់ស្នាដៃរបស់លោកភិក្ខុសោម លោកឌឹកគាម ឌឿកអំ លោក ពៅយូ ឡេង និង អ៊ុំឈឺន ធ្វើឲ្យមានទស្សនៈអ្នកសិក្សាខ្លះបានចាត់ទុក សិល្ប៍វិធី នៃការបញ្ចប់ស្នាដៃរបស់អ្នកនិពន្ធទាំងនោះ ពិតជាមិនបានផ្តល់នូវគំនិតសុទិដ្ឋិនិយម ហើយបែរជាធ្វើឲ្យអ្នកអានអ្នកសិក្សាមានការភ័យខ្លាចទៅវិញ។ដូចជាក្នុងរឿងទុំទាវ ចុង បញ្ចប់នៃរឿងតួអង្គទុំទាវត្រូវស្លាប់ ដែលជាហេតុធ្វើឲ្យសតិអារម្មណ៍ មនុស្សពិសេស យុវជនកាន់តែមានក្តីតក់ស្លុតរំភើបញាប់ញ័រ លែងហ៊ានមានបំណងរើបម្រាស់ ដើម្បីទាម ទារសិទ្ធសេរីភាពក្នុងការជ្រើសរើរគូស្រករ។ ចំនែកនៅក្នុងរឿភូមិតិរិច្ឆានវិញ អ្នកនិពន្ធ ទាំងពីរបានបង្ហាញពីការបរាជ័យនៃការតស៊ូរបស់អ្នកភូមិក្រាំងលាវ នៅសមរភូមិត្រពាំង ស្រែវា។ បញ្ហានេះបានជះឥទ្ធិពលអាក្រក់មកលើអារម្មណ៍អ្នកតស៊ូ អ្នកសេ្នហាជាតិ ខ្មែរ ក៏ដូចជាស្មារតីប្រជារាស្រ្តខ្មែរ ដែលស្ថិតក្រោមនឹមត្រួតត្រារបស់អាណានិគមនិយម បារាំងឲ្យកាន់តែមានសភាពខ្លបខ្លាចក្រែង រអា លែងហ៊ានក្រោកឡើងតស៊ូរើបម្រាស់ ដើម្បីបុព្វហេតុជាតិរបស់ខ្លួនដូច ជួន និង នៅ សម័យនោះឡើយ។ ពិសេសជាងនេះ ទៅទៀតនោះរឿងថៅកែចិត្តចោរ ដែលបង្ហាញពីភាពអយុត្តិធម៌សង្គម ដែលទីអវសាន នៃរឿងអ្នកប្រឆំាងនឹងអំពើអយុត្តិធម៌ត្រូវបរាជ័យដោយកម្លាំគៀបសង្កត់ របស់សង្គមនោះ គឺជាប្រការអវិជ្ជមានមួយទៀតព្រោះបានធ្វើឲ្យស្រទាប់មនុស្សខ្មែរ អ្នកមានគំនិតយុត្តិធម៌ និយមលែងហ៊ានធ្វើអ្វីដើម្បីការពារយុត្តិធម៌ទៀត ដូចករណីនៃការអន្ទះសាចង់បាន យុត្តិធម៌របស់កម្មករ ឈ្មោះគង់ គ្មានទទួលបានអ្វីក្រៅពីគេចាប់ដាក់គុកនោះទេ។
ឆ្លងតាមការអះអាងខាងលើឃើញថា ការបញ្ចប់រឿងទាំងបីគឺជា ប្រការមួយដែល ជះឥទ្ធពលមិនល្អទៅលើស្រទាប់អ្នកស្រលាញ់សិទ្ធសេរីភាព អ្នកសេ្នហាជាតិ និងអ្នក ស្រលាញ់អំពើយុត្តិធម៌ប្រាកដមែន។
បើយើងធ្វើការវិភាគពិចារណាឲ្យបានល្អិតល្អន់នោះ យើងប្រាកដជាឃើញយ៉ាង ច្បាស់ថាវាផ្ទុយស្រលះទៅនឹងទស្សនៈ ដែលបានអះអាងខាងលើព្រោះ ការបញ្ចប់ចលនា រឿងទាំងបីស្ថិតក្នុងសិល្ប៍វិធីដោយឡែកដែលធ្វើឲ្យស្នាដៃនិមួយៗ កាន់តែមានតម្លៃប្រកប ដោយគំនិតសុទិដ្ឋិនិយម។ ដូចជារឿងភិក្ខុសោមឲ្យតួអង្គទុំទាវត្រូវមរណភាពគឺ ក្នុងន័យ ផ្តល់ការអប់រំដ៏សំខាន់ទៅលើស្រទាប់យុវវ័យ កុំឲ្យប្រព្រឹត្តខុសក្រឹត្តវិន័យរបស់ខ្លួនជា សង្ឃដូចជានេនទុំព្រោះតែស្រលាញ់ស្រីសុខចិត្តលាចាកសិក្ខាបទ ដោយអត្តនោម័ត។ មិនតែប៉ុណ្ណោះក្នុងភេទជាគ្រហស្ថទុំនៅបន្តខុសជាមួយប្រពៃណីសង្គម “ទុំមុនស្រគាល” ថែមទៀតផង។ ចំណែកមរណភាពនាងទាវវិញគឺជា ការបំផុសពញ្ញាក់ស្មារតីមាតា បិតាខ្មែរក្នុងការរៀបចំទុកដាក់កូនចៅឲ្យមានគូរស្រករកុំឲ្យឈរលើទស្សនៈ “នំមិនធំជាង នាឡិ” ដូចម្តាយទាវទីបំផុតគាត់ក៏គ្មានសល់អ្វីក្រៅពីវិប្បដិសារីនោះឡើយ។ ដូចគ្នានោះ ផងដែរលោកឌឹកគាមនិងឌឿកអ៊ំបង្ហាញពីភាពបរាជ័យ នៃចលនាតស៊ូរបស់រាស្រ្តខ្មែរនៅ ភូមិក្រាំងលាវម្តុំសមរភូមិម្តុំស្រែវាមិនមែន ក្នុងន័យបំបាក់ស្មារតីតស៊ូរបស់អ្នកសេ្នហាជាតិ ខ្មែរសម័យនោះទេ។ ប៉ន្តែលោកចង់លើកយកការបរាជ័យនោះមកបង្ហាញ ដើម្បីជាបទ ពិសោធន៍ល្អៗ ថាការតស៊ូដែលគ្មានគំរោងច្បាស់លាស់គ្មានការប្រមាថ ពីពេវេលាកម្លាំង ទីតាំងភូមិសាស្ត្រ និង ការដែលមានមោទនភាពនិងជ័យជំនៈហួសហេតុពេកគឺជា ការនាំឲ្យមានការបរាជ័យដូចករណីចលនាតស៊ូដែលដឹកនាំដោយជួន និង នៅនោះឯង។ រីឯប្រការដែលលោកពៅយូឡេង និង អ៊ំឈឺនបញ្ចប់ស្នាដៃឲ្យអយុត្តិធម៌ឈ្នះលើយុត្តិធម៌ ក៏ពុំមានន័យធ្វើឲ្យរឿងមិនល្អនោះទេ។ ការបង្ហាញបែបនេះព្រោះចង់ដាស់ស្មារតី សាធារណៈមតិជាតិខ្មែរឲ្យមានការចាប់អារម្មណ៍ចំពោះបញ្ហាអយុត្តិធម៌ ដែលបានកំពុងយាយី នោះក្នុងសង្គមខ្មែរ។ អ្នកនិពន្ធមានទស្សនៈថា អយុត្តិធម៌ជាដំបៅមហារីក នៅក្នុងសង្គម ដែលជាឧបសគ្គរាំងស្ទះដល់ដំណើការអភិវឌ្ឃសង្គមជាតិ។
សរុបមកយើងឃើញថាការបញ្ចប់រឿងទាំងបីគឺ ពោរពេញទៅដោយសិល្ប៍វិធី ដែលប្រកបទៅដោយម្លៃយ៉ាងវិសេសវិសាលហើយពិតជាមានលក្ខណៈផ្ទុយទាំងស្រុងទៅនឹងទស្សនៈដែលបានអៈអាងខាងលើ។
តាមរយៈការវិភាគលើការបកស្រាយជុំវិញ ការបញ្ចប់រឿងទុំទាវ ភូមិតិរិច្ឆាន និង រឿងថៅកែចិត្តចោរ ជាការបញ្ចប់ដែលបណ្តាលឲ្យមានស្មារតីភិតភ័យដល់អ្នកសិក្សា គឺជា ទស្សនៈមិនត្រឹមត្រូវទាល់តែសោះព្រោះថា បើស្នាដៃទាំងនោះបង្កើតនូវស្មារតីអន់ថយ តើវាមានប្រយោជន៍អ្វីខ្លះ ក្នុងការលើកយកស្នាដៃទាំងនោះមកបញ្ចូលក្នុងកម្មវិធីសិក្សា ជាតិ។ តាមពិតការបញ្ចប់រឿងទាំងនោះវាគឺជាសិល្ប៍របស់អ្នកនិពន្ធដើម្បីឲ្យស្នាដៃរបស់ លោកកាន់តែមានតម្លៃក្នុងអត្ថន័យជួយបម្រីដល់សង្គមទាទៅវិញទេ។
យោងទៅតាមការពិភាក្សាមតិខាងលើ យើងអាចសស្និដ្ឋានបានថាមតិរបស់ ប្រធានពិតជាពុំទាន់ត្រឹមត្រូវសមស្របទាល់តែសោះ ព្រោះជាទស្សនៈដែលពុំបាន ផ្តល់ គតិយុត្តិឲ្យដល់ស្នាដៃអក្សសិល្ប៍ខ្មែរ និង មិនស្ថិតលើជំហរវិភាគឲបាន ស៊ីជំរៅក្នុង ខ្លឹមសារនៃស្នាដៃទាំងនោះទេ។ តាមពិតទៅស្នាដៃអក្សរសិល្ប៍ខ្មែរបាននឹងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយមនុស្សឲ្យមានជំហរសុទិដ្ឋិនិយមក៏ដូចជាក្នុងន័យជួយអភិវឌ្ឃ សង្គមជាតិឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័សផងដែរ។
This comment has been removed by the author.
ReplyDeleteហេតុអ្វីបង?
DeleteThis comment has been removed by the author.
Delete