Thursday, December 29, 2016

ប្រធាន៖ គេថា “ពូហំ មានទោសជាប់គុកបណ្តាលមកពី បញ្ហាគ្រួសារ ”។ តើអ្នកយល់យ៉ាងណាចូរពិភាក្សា?


 តាមរយៈការសិក្សារឿងថៅកែចិត្តចោរ ដែលជាស្នាដៃអក្សរសិល្ប៍ទំនើប របស់លោក អ៊ំ ឈឺន និង ពៅ យូ​ឡេង បានបង្ហាញឲ្យឃើញពីភាពលំបាកវេទនារបស់តួអង្គ ហំ ដែលត្រូវ​ទទួល​បន្ទុក​រ៉ាប់រង​ក្រុម​គ្រួ សារ​។ អាស្រ័យ​ហេតុ​នេះហើយទើបធ្វើឲ្យ ហំ ហ៊ានប្រព្រឹត្ត អំពើ​ទុច្ចរិត​ដើម្បី​ចិញ្ចឹម​គ្រួសារ​រហូត​ត្រូវមាន​ទោស​ជាប់​គុក។ ការជាប់គុករបស់ពូ ហំ ធ្វើ ឲ្យលេចចេញជាទស្សនៈមួយថា “ពូហំមាន​ទោស​ជាប់​គុក​បណ្តាល​មក​ពីបញ្ហាគ្រួសារ” តើមតិនេះត្រឹមត្រូវដែររឺទេ?






ជាបឋមដើម្បីឲ្យការបកស្រាយវែកញែករកខុសត្រូវនូវបញ្ហា របស់ប្រធានឲ្យបាន ក្បោះក្បាយ និង សម​​ហេតុ​ផលយើងគប្បីយល់នូវន័យរបស់ប្រធានជាមុនសិន។ តាមន័យ របស់ប្រធានចង់និយាយាថា​ ពូហំ ត្រូវច្បាប់កាត់​ទោសឲ្យជាប់គុក បណ្តាលមក ពីគ្រូសារ​គាត់ក្រី​ក្រ​ពេក​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ហ៊ាន​ប្រព្រឹត្ត​អ្វី​មួយខុសច្បាប់។


ដូចនេះទស្សនៈដែលថា ពូហំមានទោសជាប់គុកបណ្តាលមក ពីបញ្ហាគ្រួសារពិត ជា​ត្រឹម​ត្រូវ​ណាស់។​ តើការជាប់គុករបស់ពូហំ បណ្តាលមកពីបញ្ហាគ្រួសារតែមួយមុខឬ​យ៉ាងណា? បើ​យើង​ពិចារ​ណា​ឲ្យ​បានស៊ីជម្រៅជាងនេះទៅទៀត យើងឃើញថា ការជាប់គុក​របស់ពូហំ​ពុំមែនកើត​មក​ពី​គ្រួសារ​តែមួយ​ផ្នែកប៉ុណ្ណោះទេ។ ដំណើររឿង បញ្ជាក់ថាថៅកែឡានរបស់ពូហំជាមនុស្សលោភលន់ ឈ្នា​នីស ចង់​បំផ្លាញ​ដៃគូរកស៊ី ដូចខ្លួនឲ្យរលំក៏កើតគំនិតអាក្រក់ អាងអំណាចទឹកលុយ យក​លុយ​មក​ទិញ​ទុច្ចរិត​ភាព របស់ពូហំឲ្យប្រព្រឹត្តអំពើទុច្ចរិតគឹ ឲ្យបើកឡានបុកឡានរបស់ថៅកែហុងលី។ ថៅកែ របស់​ពូហំ​ជា​មនុស្សអាត្មានិយម មិនគិតពីសុខទុក្ខរបស់អ្នកក្រឡើយ។​ នេះបើសិនជា ថៅ​កែ​ឡាន​មិន​យក​ទឹក​លុយ​មកបញ្ជាពូហំទេ ពូហំក៏មិនធ្លាក់ខ្លួនក្លាយជា ពិរុទ្ធជនដែរ។ មាន​ន័យ​ថា​បើ​ថៅ​កែ​ឡាន​មិន​មាន​គំនិត​រក​ស៊ី​កេងប្រវញ្ច័ លោភលន់អាត្មានិយម ហើយ មិនយកទឹកលុយមកទិញក្បាលអ្នកក្រដូចជាពូហំនេះទេ ពូហំ​ក៏​គ្មានរឿងអ្វីកើតឡើង​ចំពោះផ្លូវច្បាប់ដែរ។ បើថៅកែចង់ដោះ​ស្រាយឲ្យកម្មករ​របស់​គាត់​មាន​ជីវភាព​​ធូរ​ធារ គាត់ គួរតែតំឡើងប្រាក់ខែឲ្យបានច្រើនជាងនេះជាការប្រសើរ។

ដូចនេះការដែលពូហំមានទោសជាប់គុក មិនមែនមកពីបញ្ហាគ្រួសារទេគឺ បណ្តាល មកពី​ថៅកែ​របស់​ពូហំ​ដែលប្រើអំណាចទឹកលុយ លោភលន់ កេងប្រវញ្ច័មកលើអ្នកក្រទន់ ខ្សោយ។

ឆ្លងតាមការបកស្រាយវែកញែកនូវមតិទាំងពីរខាងលើ​ យើងឃើញថា មតិទាំងពីរ សុទ្ធ​តែ​មាន​ហេតុ​ផលដូចៗ គ្នាគឺ គ្រួសារក្រីក្រតោកយ៉ាក ទើបបង្ខំចិត្តឲ្យពូហំហ៊ានធ្វើ អំពើទុច្ចរិត។ ម្យ៉ាង​ទៀត​បើ​ថៅ​កែ​មិន​ប្រើឲ្យហំធ្វើទេ ហំក៏មិនមានទោសអ្វីដែរ។ ពោលគឺ បញ្ហារបស់ពូហំបណ្តាលមកពីគ្រួសារផង និង មកពីថៅកែលោភលន់ផង។

សរុបសេចក្តីមកមតិរបស់ប្រធានខាងលើ មិនទាន់ត្រឹមត្រូវទាំងស្រុងទេគឺ ត្រូវគួប ផ្សំ​នឹង​មតិ​ផ្ទុយ​ទៀត​ទើបមានលក្ខណៈគ្រប់គ្រាន់ និង ត្រឹមត្រូវ។

ដូចនេះយើងម្នាក់ៗ មិនត្រូវមានគំនិតកេងប្រវញ្ច័គ្នា លោភលន់ ឬ ឈ្នានីសគ្នាទេ ម្យ៉ាង​ទៀត​យើង​មិន​ត្រូវលក់ឧតម្តគតិខ្លួន បម្រើដល់ផលប្រយោជន៍ខ្លួន បំផ្លាញប្រយាជន៍ អ្នក​ដទៃ​ឡើយ​ព្រោះ​វានាំ​ឲ្យ​មាន​គ្រោះថ្នាក់ដល់ខ្លួនវិញ។ ​ក្នុងនាមជាពលរដ្ឋត្រូវ ប្រកាន់ ខ្ជាប់​នូវ​គោល​ការណ៍​សីលធម៌​ទើប​នាំ​ខ្លួន​ទៅ​រក​ត្រើយសុភមង្គល។ 


No comments :

Post a Comment