Thursday, December 29, 2016
ប្រធាន៖ មតិមួយពោលថា “សច្ចាប្រណិធាន របស់មនុស្សបានធ្វើឲ្យមនុស្សប្រព្រឹត្ត សុច្ចរិត និង មាន ភក្តីភាព ”។ តើអ្នកយល់ដូចម្តេច? ចូរពិភាក្សាព្រម ទាំងលើកឧទាហរណ៍មកបញ្ជាក់ផង។
ដោយសារវិទ្យាសាស្ត្ររីកចម្រើនជំនឿលើកម្លាំងអរូបីក៏ត្រូវថយចុះ។ ទោះបីជាយ៉ាងនេះក៏ ដោយក៏ប្រជាជនខ្មែរនៅតែមានផ្នត់គំនិតជឿការស្បថស្បែ ចំពោះវត្ថុសក្តិសិទ្ធិ ព្រោះអាច ជួយឲ្យមនុស្សប្រព្រឹត្តនូវអំពើសុច្ចរិត និង យុត្តិធម៌។ អាស្រ័យហេតុដូច្នេះហើយទើបលេច ចេញនូវមតិមួយពោលថា “ការសច្ចាប្រណិធានរបស់មនុស្សបានធ្វើឲ្យមនុស្សប្រព្រឹត្ត សុច្ចរិត និង មានភក្តីភាព”។ តើមតិខាងលើនេះត្រឹមត្រូវដែរឬទេ?
ដើម្បីបកស្រាយរកហេតុផលរកចម្លើយពិតនោះ ជាដំបូងយើងគប្បីយល់នូវន័យ នៃពាក្យ “សច្ចាប្រណិធាន” “សុច្ចរិត” និង “ភក្តីភាព” ជាមុនសិន។ ពាក្យ“សច្ចាប្រ ណិធាន” មានន័យថាការស្បថដោយទទួលខុសត្រូវ ចំពោះពាក្យសំដីដែលខ្លូនបាន និយាយ ប្រកាស។ រឺឯពាក្យ“សុចរិត” មានន័យថាទៀងត្រង់។ ដោយឡែកពាក្យ“ភក្តីភាព” មានន័យថាភាពស្មោះស្មគ្រ័ភាពស្មោះតែលើនរណាមួយ។ ន័យរបស់ប្រធានចង់និយាយ ការស្បថដោយទទួលខុសត្រួវចំពោះពាក្យសំដីដែលខ្លួននិយាយ របស់មនុស្សបានធ្វើឲ្យ មនុស្សប្រព្រឹតទៀងត្រង់ និង មានតែភាពស្មោះស្មគ្រ័តែលើនរណាម្នាក់។
នៅលើពិភពលោកនេះក្រុមមនុសុ្ស ជាតិសាសន៍ទាំងឡាយ តែងតែមានជំនឿ ប្លែកៗគ្នា។ ក្នុងវិស័យជំនឿនេះបុព្វបុរសខ្មែរក៏មានជំនឿរបស់ខ្លួនតាំងពីបរមបុរាណកាលមកដែរ ជាក់ស្តែងគេជឿលើព្រលឹងទេវៈអ្នកតាវត្ថុសក្តិសិទ្ធិ និង អព្ភូតហេតុផ្សេងៗ។ តាមរយៈអបិយជំនឿលើវត្ថុទាំងនេះកាលណាគេជួបទុក្ខសោករឿងរ៉ាវ ឬ បញ្ហាស្មុគស្មាញ ដោះស្រាយមិនដាច់សេ្រចគេតែងបន់ស្រន់ សំបូងសំរូងសុំសេចក្តីសុខ ឬ ធ្វើការស្បថស្បែរ ព្រោះគេយល់ថាទេវតាក្តី អ្នកតាក្តី បារមីវត្ថុសក្តិសិទ្ធិក្តី សុទ្ធតែនៅជុំវិញ គេស្រាប់ គេសុំស្តាប់ គេអង្វរករ និង ជួយដោះស្រាយសំណូមពរគេបានទាំងអស់។ ដោយសារជំនឿបែបនេះឯង ទើបគេឃើញនៅក្នុងសង្គមខ្មែរនិយមធ្វើសច្ចាប្រណិធាន នៅក្នុងតុលាការ និង មុនពេលចូលកាន់តំណែងក្នុងរដ្ឋសភា ឬ ក្នុងរាជរដ្ឋភាបាលជាដើម ដើម្បីឲ្យបុគ្គលទាំងនោះប្រព្រឹត្តសុច្ចរិត យុត្តិធម៌ មិនស៊ីសំណូក មិនពុករលួយ មានតម្លាភាព និង មានភក្តីភាពចំពោះជាតិមាតុភូមិ។ ជាងនេះទៅទៀតការប្រកាន់យក ពាក្យសច្ចាប្រណិធាន ឬ ពាក្យសម្បថបានជួយមនុស្ស មិនប្រព្រឹត្តអំពើណាមួយ ដែលជាអំពើអាក្រក់នោះឡើយ ទោះបីដោយចេតនាក្តី អចេតនាក្តី ព្រោះបើសិនជាគេ ប្រព្រឹត្តផ្ទុយនឹងពាក្យសម្បថនោះវត្ថុសក្តិសិទ្ធិ ឬ ទេវតាបរាមុខគេឲ្យវិនាសអន្តរាយ ជាមិនខាន។ តាមប្រវត្តិសាស្ត្រនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្រុមតម្រួតពេលចូល កាន់ដំណែងបានស្បថស្បែ ដើម្បីបង្ហាញការគោរព និង ភក្តីភាពចំពោះព្រះអង្គ។ នៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរក៏បានបញ្ជាក់ដែរថា ការសច្ចាប្រណិធាន ឬពាក្យសម្បថ របស់មនុស្សបានធ្វើឲ្យមនុស្សប្រព្រឹត្តសុច្ចរិត និង មានភក្តីភាពរវាងគ្នា និងគ្នា ជាក់ស្តែង រឿងទុំទាវ។ តួអង្គទុំនិងទាវបានស្បថស្បែសច្ចាប្តូរស្លាប់រស់ជាមួយគ្នា ដូចមានឃ្លា បញ្ជាក់ថា“បត់បែនតែងស្រាប់ចាប់លើកផ្គងបន្ទូលបីដងប៉ងប្រថ្នា ថាសូមតេជព្រះករុណា សូមដូចសច្ចាចិន្តាផ្សង។ សូមជួយឲ្យជួបរួបរួមកាយ កុំឲ្យឃ្លាតឆ្លាយដួចបំណង ជាតិនេះជាតិណាសច្ចាប៉ង…”។ ដោយសារពាក្យសច្ចានេះឯងទើបធ្វើឲ្យទុំ និងទាវ ហ៊ានឆ្លងកាត់ឧបសគ្គនានារហូតពលីជីវិតជាមួយគ្នា ដើម្បីភក្តីភាពរវាងគ្នា និងគ្នាលុះ អវសាន។ នៅក្នុងរឿងភូមិតិរិច្ឆានឯណោះវិញក៏បានបញ្ជាក់ពីការសច្ចារបស់តួអង្គ នៅ ជួន និង បក្សពួករួមអាវុធក្នុងរឿងសម្លាប់រ៉េស៊ីដង់បារដេស ដើម្បីទាមទារសិទ្ធិសេរីភាព និងភាពត្រឹមត្រូវជូនសង្គមខ្មែរវិញ ដូចមានសម្តីរបស់អ្នកក្លាហានម្នាក់និយាយថា “ល្បង ជួន ល្បងនៅ ចេះចង់សម្លាប់បារាំងដើម្បីបុព្វហេតុដ៏ត្រឹមត្រូវនៃប្រជាជនខ្មែរ ចំពោះរូបខ្ញុំមួយខ្ញុំមិនស្តោះទឹកមាត់ហើយ លេបមកវិញជាដាច់ខាត”។ សក្ខីកម្មនៃពាក្យ សច្ចានេះបានធ្វើឲ្យក្រុមអ្នកក្លាហានប្រព្រឹត្តសុច្ចរិត យុត្តិធម៌ និង ភក្តីភាពរវាងគ្នានិងគ្នា រហូតពូនភ្នំបានជាកម្លាំងសាមគ្គីដោយសម្លាប់បារដេស បានសម្រចបំណង។
ដូចនេះការសច្ចាប្រណិធានរបស់មនុស្ស ពិតជាបានធ្វើឲ្យមនុស្សប្រព្រឹត្តនូវ អំពើសុច្ចរិត និង ភក្តីភាពប្រាកដមែន។
តើការសច្ចាប្រណិធានរបស់មនុស្សពិតជាបានធ្វើឲ្យមនុស្សប្រព្រឹត្ត សុច្ចរិត និង ភក្តីភាព មែនរឺយ៉ាងណា?
ផ្ទុយអំពីមតិខាងលើ មតិមួយទៀតដែលបានអះអាងថាការសច្ចាប្រណិធានរបស់ មនុស្សគ្រាន់តែជាពាក្យបញ្ឆោតបន្លំការពិតលើមនុស្សគ្នាឯងតែប៉ណ្ណោះពោលគឺ កាន់តែ ធ្វើឲ្យមនុស្សហ៊ានប្រព្រឹត្តអំពើទុច្ចរិត និង អំពើអយុត្តិធម៌ ព្រោះមានរបាំងនៃពាក្យ សច្ចាប្រណិធាននេះគ្រាន់ជា របាំងការពារទៅហើយ។ ជាក់ស្តែងនៅក្នុងសង្គមខ្មែរ បច្ចុប្បន្ន នេះយើងឃើញតំណាងរាស្ត្ររដ្ឋមន្រ្តី និង ឧក្រិដ្ឋជន ខ្លះស្បថស្បែចំពោះ បារមីវត្ថុសក្តិសិទ្ធិមានទេវតាថែរក្សាស្វេតច្ឆត្រ ឬ ព្រះអង្គដងកើជាដើម ប៉ុន្តែពួកគេ នៅតែក្បត់សម្តីខ្លួនឯងដោយហ៊ានស៊ីសំណូក ប្រព្រឹត្តអំពើពុករលួយ ជួញដូរគ្រឿងញៀន ប្លន់ប្រដាប់អាវុធ និង ចាប់ជំរិតជាដើម ដោយគ្មានវត្ថុសក្តិសិទ្ធិណា កាច់បំបាក់ពួកគេ ឲ្យអន្តរាយបានឡើយ សមដូចទស្សនៈខ្មែរមួយបានពោលថា “ទឹកហូរមិនហត់ពាក្យស្បថ កុំជឿ” ។ លើសពីនេះទៅទៀតពាក្យសច្ចាប្រណិធានរបស់មនុស្សពុំអាចឲ្យមនុស្ស ប្រព្រឹត្ត អំពើសុច្ចរិត និងមានភក្តីភាព នោះទេ ព្រោះពាក្យសម្បថធ្វើឡើងដោយអណ្តាត របស់មនុស្ស ចេះតែនិយាយចេះតែថាឲ្យរូចពីមាត់ប៉ុណ្ណោះ។ វិធីសំអាងលើពាក្យសម្បថ នេះ ពុំទាន់មានលក្ខណៈវិទ្យាសាស្ត្រ និងសុក្រិតភាពនោះឡើយ។ នៅក្នុងស្នាដៃអក្សរ សិល្ប៍ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ក៏បានជាភស្តុតាងបញ្ជាក់ថា ពាក្យសច្ចា ប្រណិធានរបស់មនុស្សគ្រាន់តែជាពាក្យបញ្ឆោតលើមនុស្សគ្នាឯងប៉ណ្ណោះ ជាក់ស្តែង តួអង្គលោកយ៉េង។ លោកយ៉េងកាលពីមិនទាន់ជាប់ឆ្នោតជាតំណាងរាស្រ្ត គាត់បាន សន្យាជាមួយសមថាបើគាត់ជាប់ឆ្នោត គាត់នឹងជួយតវ៉ាជាមួយរដ្ឋាភិបាលឲ្យកម្មករ មាន ផ្ទះមានទឹកម៉ាស៊ីនមានភ្លើងប្រើប្រាស់ ឬ ឲ្យថៅកែស៊ីក្លូយកថ្លៃឈ្នូលទាបជាដើម។ ធាតុពិតការសច្ចានេះបានក្លាយទៅជាខ្យល់ នៅពេលដែលលោកយ៉េងជាប់ឆ្នោតជា តំណាងរាស្ត្រ។ ជាងនេះទៅទៀតគាត់ថែមទាំងធ្វើមិនស្គាល់ សម ដែលជាប្រធាន សមាគមកម្មករ ត្រីចក្រយាន្តនោះទៀតផង។ ដោយឡែក រឿងប្ញទ្ធិសែននាងកង្រីនោះវិញ ពាក្យសច្ចារបស់ប្ញទ្ធិសែន គ្រាន់តែពាក្យបោកប្រាស់លើនាងកង្រីយ៉ាងជូរចត់ព្រោះ ប្ញទ្ធិសែន គ្មានភក្តីភាព ហើយថែមទាំងបោះបង់នាងកង្រីចោលរហូតនាងក្ស័យជីវិត។
ដូចនេះការសច្ចាប្រណិធានរបស់មនុស្ស គ្រាន់តែជាពាក្យបោកបញ្ឆោតបន្លំ ការពិតលើមនុស្សគ្នាឯងយ៉ាងប្រាកដមែន។
ជារួមមកមតិទាំងពីរខាងលើសុទ្ធតែមានអំណះអំណាងច្បាស់លាស់ដូចគ្នា ប៉ុន្តែ ឈរលើមូលដ្ឋានវិភាគបែបវិទ្យាសាស្ត្រ ការសច្ចាប្រណិធានរបស់មនុស្ស ពុំអាចធ្វើឲ្យ មនុស្សប្រព្រឹត្តសុច្ចរិត និងមានភក្តីភាពឡើយ ព្រោះសច្ចារបស់មនុស្ស នរណាក៏ធ្វើ បានទាំងអស់ប៉ុន្តែត្រង់គេអនុវត្តតាម ឬ មិនអនុវត្តនោះគ្មានវត្ថុសក្តិសិទ្ធណាអាចបញ្ជាក់ ឲ្យឃើញពិតជាក់ស្តែងឡើយ។ ដូចនេះមតិស្របមិនត្រឹមត្រូវ ឯមតិផ្ទុយត្រឹមត្រូវ។
ឆ្លងតាមការបកស្រាយមតិដែលថា “សច្ចាប្រណិធានរបស់មនុស្សបានធ្វើឲ្យ មនុស្សប្រព្រឹត្តអំពើសុច្ចរិត និង មានភក្តីភាព” ពិតជាមតិមិនត្រឹមត្រូវនោះទេ។ ជឿលើ កម្លាំងអរូបី វត្ថុសក្តិសិទ្ធិ ការស្បថស្បែរបស់មនុស្ស គ្រាន់តែជាគ្រឿងបន្ធូរបន្ថយ ភាពហ្មងសៅ ភាពទុក្ខសោក ដើម្បីឲ្យមនុស្សមានក្តីសង្ឍឹម ក្នុងជីវិតតែប៉ុណ្ណោះ ដែល គំនិតនេះពុំទាន់មានលក្ខណះសត្យានុម័តឡើយ។ ក្នុងនាមយើងជាមនុស្សមិនត្រូវ ក្លាយ ខ្លួនជាមនុស្សជ្រុលនិយមក្នុងជំនឿផ្តេសផ្តាសនោះទេ។
Subscribe to:
Post Comments
(
Atom
)
Play at the Slots of Vegas: Casino Roll
ReplyDeleteIn the casino, you are playing against 바카라필승전략 other players. 온라인 슬롯 머신 Play online slot machines, 강원 랜드 슬롯 머신 blackjack, 삼성 코엑스 poker, roulette and more. 무료 슬롯 머신 From classic roulette, to video poker