Thursday, December 29, 2016
ប្រធាន៖ មតិខ្លះថា“ ការតស៊ូរ របស់ពួកកម្មករក្នុងចលនា រឿង ថៅកែចិត្តចោរ ជាការតស៊ូដើម្បីយុត្តិធម៌ដែលជាទិសដៅមួយក្នុង ការអភិវឌ្ឍន៍” ។ ចូរបង្ហាញ។
វណ្ណកម្មអក្សសិល៍្ប រឿងថៅកែចិត្តចោរគឺជា ប្រភេទរឿងល្ខោនប្រឌិតមួយ ដែលនិពន្ធ ដោយ លោកពៅយូឡេង និងលោកអ៊ុំឈឹន។ រឿងនេះបានប្រឌិតឡើងនៅ ទីក្រុង ភ្នំពេញនាសម័យសង្គមរាស្រ្តនិយម។ ចលនានៃរឿងបានបង្ហាញអំពីការតស៊ូរស់នៅ របស់កម្មករឡានដែលការតស៊ូនោះ បើតាមមជ្ឈដ្ឋានអ្នកវិភាគខ្លះបានទទួលស្គាល់ “ការតស៊ូរបស់ពួកកម្មករក្នុងរឿងខាងលើជាការតស៊ូដើម្បីយុត្តិធម៌ដែលជាគោលដៅមួយ ក្នុងការអភិវឌ្ឍ”។ តើមានហេតុផលណាខ្លះបានជាគេហ៊ានអះអាងដូចនេះ? ហើយវាបង្កប់ អត្ថន័យដូចម្តេច?
ដើម្បីជាជំនួយដល់ការបកស្រាយបញ្ហារបស់ប្រធានខាងលើ ជាដំបូងយើងត្រូវ យល់នូវពាក្យ “យុតិ្តធម៌ និង អភិវឌ្ឍ” ជាមុនសិន។ ពាក្យថា យុតិ្តធម៌ សំដៅយក សភាវៈដែលជាគ្រឿងទ្រទ្រង់នូវសភាពសុច្ចរិតទៀងត្រង់ ត្រឹមត្រូវដោយឥតវៀចវេ។ ឯការអភិវឌ្ឍគឺជា ការធ្វើឲ្យរីកចម្រើនរឺការធ្វើឲ្យប្រសើរឡើងជាលំដាប់។ដូចនេះទស្សនៈដែលប្រធានលើកឡើងខាងលើចង់និយាយថាការតស៊ូគំនិត ការតស៊ូសំដី ដែលពួក កម្មករក្នុងរឿងថៅកែចិត្តចោរ បានបង្ហាញឲ្យឃើញនោះជា ការតស៊ូដើម្បីអភិវឌ្ឍសង្គម រស់នៅឲ្យប្រព្រឹត្តិទៅនៅក្នុងក្របខណ្ឌ័នៃភាពសុច្ចរិតទៀងត្រង់។
បើគេសិក្សាអំពីវិបត្តិទំនាស់ ដែលកើតឡើងរវាងពួកកម្មករ និងថៅកែនោះ គេអាច យល់បានដោយងាយថាទំនាស់ដែលកើតចេញពីការតស៊ូនោះគឺ ដើម្បីទាមទារ យុត្តិធម៌។ ក្នុងចលនារឿងខាងលើ ខណៈដែលផានីតបានដឹងថា ថៅកែប្រើវិធីផ្ចាញ់មកលើ ពូហំ ក្នុងរឿងប្រាក់មួយម៉ឺនរៀលនោះផានីតបានសំរេចចិត្តលាឈប់បំរើការងារឲ្យថៅកែចិត្តចោរ នោះតទៅទៀត។ ពូហំ ជាអ្នកបើកឡានបានទទួលរងគ្រោះពីការគាបសង្កត់ ជិៈជាន់កេង ប្រវញ្ច័បានតស៊ូសំដីយ៉ាងស្វិតស្វាញក្រាញននៀល ដើម្បីទាមទាររកយុត្តិធម៌ពីអ្វី ដែល ខ្លួន គាត់ខំយកជីវិតទៅប្តូរនឹងគ្រោះថ្នាក់ហើយទីបំផុតទៅ ពូហំពុំបានទទួលប្រាក់ សូម្បីតែមួយកាក់មួយសេនសោះឡើយ។ ក្នុងចលនារឿង គេឃើញពួកកម្មករក្រីក្រ ចំនួន៤នាក់គឺ សុខ មាន គង់ ទ្រី ដែលទាំងអស់គ្នាសុទ្ធតែក្រីក្រផ្នែក ទ្រព្យសម្បត្តិមែន តែមិនក្រខាងឧត្តមគតិស្រលាញ់យុត្តិធម៌ទេ។ ទាំងអស់គ្នាបានសម្រេចចិត្តជាឯកច្ឆ័ន្ធ ការពារឧត្តមគតិរបស់ខ្លួន ដោយមិនព្រមលក់ដូរឧត្តមគតិនេះជាថ្នូរនឹងទឹកប្រាក់ ចំនួន ២ម៉ឺនរៀលសម្រាប់ម្នាក់ឡើយ។ នេះកាន់តែបញ្ជាក់ឲ្យឃើញយ៉ាងប្រត្យក្សថា បណ្តា កម្មករក្នុងរឿងនេះបានតម្កល់សតិសម្បជញ្ញៈរបស់ខ្លួន ដើម្បីភាពយុត្តិធម៌ជូនអ្នកក្រ ដូចគ្នា។ ដោយសារការមើលឃើញទង្វើរបស់សមត្ថកិច្ច ដែលចាប់ខ្លួនតែ ហំ ម្នាក់ យកទៅដាក់គុក ហើយទុកថៅកែចិត្តចោរ បានរួចខ្លួនពីសំណាញ់ច្បាប់ទើបធ្វើឲ្យ “គង់” ដែលស្រលាញ់យុតិ្តធម៌ចង់បានយុតិ្តធម៌លើសលប់ កើតមានកំហឹងជាអនេកប្បការ ហើយឧទានឡើងទាំងកំហឹងថាឱ! អ្នកក្រអើយ! ខែណា! ឆ្នាំណា! សតវត្សណា! ទើប បម្រះរូចពីការជិៈជាន់បែបនេះ?ពេលណាទៅទើបមានយុតិ្តធម៌”។ ពំនោលរបស់គង់នេះ បញ្ជាក់ជាភស្តុតាងយ៉ាងច្បាស់ថាការស្រេកឃ្លានចេតនាប្រាថ្នាចង់បានរបស់មហាជនក្រីក្រ គឺ យុត្តិធម៌។
ដូននេះបើនិយាយឲ្យខ្លីមកឃើញថា ការតស៊ូគំនិត ការតស៊ូសំដី ដែលពួកកម្មករ ក្នុងរឿងថៅកែចិត្តចោរ បានក្រោកឈរ តស៊ូធ្វើឡើងក្នុងចេតនាប្រាថ្នាចង់បានភាព យុត្តិធម៌ សំដៅសម្រចជំហានឆ្ពោះទៅរកការអភិវឌ្ឃ។
យោងតាមសម្រាយបំភ្លឺរួចមកខាងលើធ្វើឲ្យយើងអាចវិនិច្ឆ័យអះអាងថា ទស្សនៈ របស់ប្រធានខាងលើពិតជាមានអត្ថន័យត្រឹមត្រូវសមស្រប ដែលអាចទទួលយកបាន។ ដោយហេតុថាតម្លៃនៃរឿងថៅកែចិត្តចោរ មានទំនាក់ទំនងទៅនឹងការកសាងយុត្តិធម៌ សម្រាប់ការអភិវឌ្ឍសង្គម ទើបធ្វើឲ្យស្នាដៃអក្សរសិល្ប៍ខាងលើនៅតែរក្សាបានតម្លៃ ពិសេសរបស់ខ្លួនក្នុងចលនាអក្សរសិល្ប៍ទំនើបខ្មែរ។ ដូចនេះយើងទាំងអស់គ្នាត្រូវពួតដៃ គ្នាកសាង សង្គមមួយដែលពោរពេញដោយយុត្តិធម៌ ទើបយើងអាចអភិវឌ្ឃសង្គម បានដោយប្រសិទ្ធភាព។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment